ប្រព័ន្ធជំនួយផ្នែកច្បាប់ > ខ្មែរ


ខ្មែរ

ប្រព័ន្ធជំនួយផ្នែកច្បាប់

페이지 정보

Зохиолчadmin   Хайх 44cases   Өдөр 22-01-15 19:36

본문

db7d362e82ef928391e81baaca2ebad1_1642242989_1948.png

     ប្រព័ន្ធជំនួយផ្នែកច្បាប់(구조)

 

◯ ជំនួយផ្នែកច្បាប់(legal aid) សំដៅលើមេធាវីជាអ្នកតំណាងវិវាទឲ្យបុគ្គលដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬ បុគ្គលដែលមិនបានទទួលការការពារពីច្បាប់គ្រប់គ្រាន់ដោយសារការមិនចេះមិនយល់ពីច្បាប់។

 

◯ អ្នកដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្លូវភេទ និងមានការលំបាកផ្នែកហិរញ្ញវត្ថុអាចដាក់ ពាក្យស្នើរសុំបាន។ ជាពិសេសចំពោះជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និង ជនរងគ្រោះដោយសារអំពើ ហិង្សាផ្លូវភេទអាចទទួលបានជំនួយមេធាវីដោយឥតគិតថ្លៃពេលពួកគេស្នើរសុំជំនួយផ្នែកច្បាប់។

 

ចំពោះជនបរទេសដែលមិនអាចធ្វើការស្នើរសុំបានដោយសារការលំបាកក្នុងការប្រើប្រាស់ភាសាកូរ៉េអាចមកកាន់ មជ្ឈមណ្ឌលប្រឹក្សាស្រ្តីចំណាកស្រុកដើម្បីទទួលការប្រឹក្សានិងទទួលជំនួយក្នុងការដាក់ពាក្យស្នើរសុំ។

 

មានមនុស្សគិតថាមេធាវីដែលផ្តល់ជំនួយដោយឥតគិតថ្លៃគឺមិនខិតខំប្រឹងប្រែងជួយនោះទេ។ ប៉ុន្តែដើម្បីឈ្នះ បណ្តឹងអ្នកត្រូវតែមានភស្តុតាងគ្រប់គ្រាន់។ ប្រសិនបើមិនមានភស្តុតាងគ្រប់គ្រាន់នោះទេ ទោះបីជាអ្នកចំណាយ ប្រាក់ច្រើនឲ្យទៅមេធាវីក៏ដោយក៏មេធាវីមិនអាចជួយអ្នកបាននោះឡើយ។

 

នមនុស្សគិតថាបើពឹងពាក់មេធាវីដែលផ្តល់ជំនួយដោយឥតគិតថ្លៃឲ្យជួយរឿងក្តីនោះរឿងក្តីនឹងមិនងាយចប់នោះទេ។ ប៉ុន្តែកាលបរិច្ឆេទនៃរឿងក្តីគឺតុលាការជាអ្នកសម្រេចមិនមែនមេធាវីនោះទេ។ អ្នកត្រូវដឹងថារឿងក្តីនៅ ប្រទេសកូរ៉េគឺភាគច្រើនត្រូវចំណាយពេលចាប់ពី1ឆ្នាំឡើងទៅ។

 

◯ សូមធ្វើការប្រឹក្សានៅមជ្ឈមណ្ឌលសហគមន៍ជូមីនសេនធឺដែលនៅក្បែរអ្នក។

 


រៀបរៀងដោយ : មជ្ឈមណ្ឌលប្រឹក្សាស្រ្តីចំណាកស្រុកណាំសេអ៊ូល


페이스북으로 공유

주소 : (07048) 서울특별시 동작구 양녕로 27길23 2층 (상도동)
전화 : 02-2038-0173 | 팩스 : 02-2038-0174 | 이메일 : namseoul2021@naver.com
Copyright © 2021 남서울이주여성상담소. All rights reserved. Supported by 푸른아이티.